គោព្រៃកម្ពុជា ចាញ់អារូបា ២-១ រួមទាំងកីឡាករ ២រូបរងពិន័យកាតក្រហម
(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្នុងជំនួបមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិអារូបា ដោយលទ្ធផល ២-១ នៅរាត្រីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។
ជំនួបមិត្តភាពអន្ដរជាតិ ដែលមានអ្នកទស្សនាជិត ១ម៉ឺននាក់នេះ ក្រុមមកពីទ្វីបអាមេរិកខាងត្បូង បានបើកការនាំមុខក្រុមម្ចាស់ផ្ទះកម្ពុជា ២គ្រាប់ ត្រឹមរយៈពេល ១០នាទី ដែលធ្វើសម្រេចដោយកីឡាករ Walter Bennett និងកីឡាករ Rovien Ostiana ។
ស្របពេលត្រូវក្រុមភ្ញៀវនាំមុខ ២-០ នៅវគ្គទី១ ក្រុមគោព្រៃកម្ពុជា ក៏បានបាត់បង់សមាជិកម្នាក់ គឺកីឡាករ Yudai Ogawa នៅនាទី៤៣ ។ យ៉ាងណាមិញកម្ពុជា បានព្យាយាមវាយបកនៅវគ្គទី២ និងរកបាន ១គ្រាប់ ដោយកីឡាករ Nick Taylor នៅនាទី៥៧ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។
ប៉ុន្ដែមុនបញ្ចប់ការប្រកួត នៅចុងម៉ោងកីឡាករ Andres Neito របស់ក្រុមជម្រើសជាតិកម្ពុជា ក៏បានទទួលកាតពិន័យកាតក្រហមផងដែរ នៅនាទី៩០ ៕