[សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត] ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ។
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខណ្ឌសមិទ្ធកម្ម ដែលរួមមានសូចនាករគន្លឹះ គោលដៅ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព ដេីម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្តសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្មតាមរយ: ១/ ការពង្រឹងអភិបាលកិច្ចសាលារៀន, ២/ ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទសិស្ស, ៣/ ការយកចិត្តទុកដាក់លេីសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង៤/ ការជំរុញ និងលេីកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដេីម្បីការអប់រំ”។
ខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ទី២៦ មីនា ២០២៥