ឃា..ត់ខ្លួនជនស..ង្ស័យ៣នាក់ ជនជាតិវៀតណាម ពាក់ព័ន្ធករណី ធ្វើសកម្មភាពលួចទូរស័ព្ទ ក្នុងវីឡា V20 នៅបរិវេណកាស៊ីណូសៀងហៃរីស៊ត នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង:សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យ៣នាក់ជនជាតិវៀតណាម ពាក់ព័ន្ធករណី ធ្វើសកម្មភាពលួចទូរស័ព្ទ ក្នុងវីឡា V20 នៅបរិវេណកាស៊ីណូសៀងហៃរីស៊តនៅស្រុកចន្ទ្រា។

ជនសង្ស័យទី១មានឈ្មោះ ហ្វៀង ចុងថៃ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឡាធី ឃុំថេអាន ស្រុកដុងជាវ ខេត្តហ្វាងលិញ ប្រទេសវៀតណាម ។
២-ឈ្មោះ ហ្វួ វ៉ាន់ដុង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិចាំងម៉ើយអា ឃុំប៉ិនខេត ស្រុកដុងជាវ ខេត្តហ្វាងលិញ ប្រទេសវៀតណាម ។
និងទី៣-ឈ្មោះ ហ្វាម ជុងហៀវ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាមឡូ ឃុំហ្វាថាំ ស្រុកហុីញញៀន ខេត្តអិនធី ប្រទេសវៀតណាម ។

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត.
បានបញ្ជាអោយរូបលោកជា អធិការនគរបាលស្រុកចន្ទ្រាដឹកនាំ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានបង្ក្រាបបាន ករណី”ចោរលួចទូរស័ព្ទ ក្នុងវីឡា V20 នៅបរិវេណកាស៊ីណូសៀងហៃរីស៊ត ” និងឃាត់ខ្លួនជនសង្ស័យ ៣នាក់និង ដកហូតវត្ថុតាងរួមមាន សម្ភារ:ទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក iPhone .ViVO mi ។
វត្ថុតាងទូរស័ព្ទចំនួន ០៣គ្រឿង ម៉ាក Redmi ចំនួន ០២គ្រឿង នឹងម៉ាកMi ចំនួន ០១គ្រឿង.។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថា ខ្លួននិងគូរកនពិតជាបានធ្វើសកម្មភាពលួច និង រួមគំនិតលួច ទូរស័ព្ទ ក្នុងកាសុីណូសៀងហៃ ពិតប្រាកដមែន ។
ជនសង្ស័យទាំង៣នាក់ខាងលើសមត្ថកិច្ចបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង