ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចូលរួមសិក្ខាសាលាស្តីពីការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើបរិស្ថាន លំនៅដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុ នៅសាធារណរដ្ឋប្រជាមានិតចិន

នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការដោះស្រាយផលប៉ះពាល់ដោយសារគម្រោងទៅលើបរិស្ថាន លំនៅដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងស្យាមិន(Xiamen) នៃសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា សិក្ខាសាលានេះរៀបចំដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងលោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋានក្រោមឱវាទក្រសួង និង មន្ទីរធនធានទឹក និងឧតុនិយមពីបណ្តាខេត្តគោលដៅដែលកំពុងអនុវត្តគម្រោងកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួតគ្រប់ប្រភេទ នៅតំបន់ជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ៕

អត្ថបទដែលជាប់ទាក់ទង