រដ្ឋបាលខេត្តតាកែវ រៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ ដើម្បីរៀបចំ «តាកែវសង្រ្កាន្ត» ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ
តាកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ សេចក្ដីចម្រើន ម្ចាស់ទឹកដី រៀបចំពិធី តាកែវសង្រ្កាន្ត ឆ្នាំ២០២៥ ត្រៀមទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះមគ្គនាយិកាព្រះនាម គោរាគទេវី នៅសួនច្បារមាត់បឹងតាកែវ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សប្តស័ក ព.ស.២៥៦៨ – ព.ស.២៥៦៩ ថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ។
អញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកម្លាំងទាំងបី ព្រមទាំងមន្រ្តីរាជការទាំងអស់ ចូលរួមផងដែរ ៕