ពលរករខ្មែរដែលត្រឡប់ពីថៃ ចូលកម្ពុជាជិត៨ពាន់នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់ នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ពលរករខ្មែរដែលត្រឡប់ពីថៃចូលកម្ពុជាជិត៨ពាន់នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជិតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរជិតមកដល់គេឃើញពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត១ថ្ងៃមានចំនួន៧,៩១៩នាក់ស្រី៣,៩១៨នាក់បើប្រៀបធៀបមានការកើនឡើងរាល់ថ្ងៃ។

បងប្អូនពលករខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជិតមកដល់ឃើញត្រឡប់ចូលមកកម្ពុជាមានការកើតឡើងរាល់ថ្ងៃត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារសាច់ញាតិនៅពេលធ្វើដំណើរតាមផ្លូវទទួលសុខសុវត្ថិភាពគ្រប់គ្នាៗ។
លោក វ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា ជាការសំណូមពរដល់បងប្អូនពលករខ្មែរក្នុងឱកាសបុណ្យឆ្នាំថ្មីដំណើរកំសាន្តត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាបើកបរសុំកុំអោយផឹកគ្រឿងស្រវឹង បើផឹកគ្រឿងស្រវឹងកុំបើកបរ ហើយការបើកបរតាមដងផ្លូវត្រូវចេះអាធ្យាស្រ័យគ្នាមិនត្រូវបើកប្រជែងរឺលឿនអាចគ្រោះថ្នាក់កើតឡើងរងរបួសនិងខូចខាតទ្រព្យសម្បត្តិនិងខូចខាតពេលវេលាទៅធ្វើការងារ ៕

អត្ថបទដែលជាប់ទាក់ទង