បង្រ្កាបគឿងញៀន នៅចំណុចភូមិទិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

កំពង់ស្ពឺ ៖ កម្លាំងអធិការនគរបាលស្រុកភ្នំស្រួចបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែត្រយឹងបានបង្រ្កាបគ្រឿងញៀនចំនួន ០២ករណី ៖
ករណីទី១ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០៥នាទី នៅចំណុចភូមិទិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានឃាត់ និងត្រួតពិនិត្យលើ មុខសញ្ញាសង្ស័យពាក់ពន្ធបទល្មើសគ្រឿង០២នាក់មាន៖
១-ឈ្មោះ ចក់ រី ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ដកហូតវត្ថុតាង
-ម្សៅក្រាមពណ៍សថ្លាចំនួន១កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ទូរស័ព្ទដៃ១គ្រឿង
២-ឈ្មោះ អេង ស្រីនាង ភេទស្រី អាយុ៣២ ឆ្នាំ ស្នាក់នៅភូមិទី៤ ឃុំត្រែងត្រយឹង ដកហូតវត្ថុតាង ម្សៅក្រាមពណ៍ថ្លាសចំនួន០៣កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ទូរស័ព្ទដៃ១ គ្រឿង ។
ករណីខាងលើ ឃាត់ខ្លួនមនុស្សសរុប២នាក់ ស្រី១នាក់ ។
-ម្សៅក្រាមពណ៍ថ្លាសចំនួន៤កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ។
-ទូរស័ព្ទដៃចំនួន២គ្រឿង។

ករណីទី២ ៖ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៥និង២៥នាទី នៅចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានឃាត់និងត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀនចំនួន១នាក់ ឈ្មោះ ឌី ឌុយ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់(ធំ១ មធ្យម២ និងតូច២) សង្ស័យជាគ្រឿងញៀន
-ម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០២១ ពណ៌ខ្មៅ គ្មានផ្លាកលេខ
-ទូរស័ព្ទដៃ១គ្រឿង

សរុប២ករណី
-ឃាត់ខ្លួនមនុស្ស៣នាក់ ស្រី១នាក់
-ម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់(ធំ១ មធ្យម២ តូច៦)សង្ស័យជាគ្រឿងញៀន
-ម៉ូតូ១គ្រឿង
-ទូរស័ព្ទដៃ៣រឿង
ករណីនេះជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង