ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធសារធាតុញៀនចំនួន០៣នាក់ផ្សេងគ្នា ដកហូតវត្ថុតាង និងសម្ភារៈមួយចំនួន

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កងកម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការចុះប្រត្តិបត្តិការដោយឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធសារធាតុញៀនចំនួន០៣នាក់ផ្សេងគ្នា ក្នុងនោះដកហូតវត្ថុតាង និងសម្ភារៈមួយចំនួនផងដែរ ដើម្បីនាំយកមកបន្តនីតិវិធី ។
ប្រភពព័ត៌មានដដែលបង្ហើបទៀតថា លើកទី-១ ធ្វើឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ជា សុកា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិស្វាយមាស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ លទ្ធផលៈ ឃាត់ខ្លួនម្ចាស់ផ្ទះ(ជា សុកា)រួមទាំងវត្ថុតាង និងសម្ភារៈ រួមមានៈ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ ឧបករណ៍សង្ស័យសម្រាប់ប្រើប្រាស់សារធាតុញៀន០១កំប្លេ និងទូរស័ព្ទចំនួន០១គ្រឿងផងដែរ ចំពោះជនសង្ស័យ(ជា សុកា)តេស្តទឹកនោម វិជ្ជមាន(+)។
ប្រភពបញ្ជាក់ទៀតថា លើកទី-២ នៅចំណុចផ្ទះរបស់ឈ្មោះ ឈិត យ៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ លទ្ធផលៈ ឃាត់ខ្លួនម្ចាស់ផ្ទះ(ឈិត យ៉ុន)តេស្តទឹកនោម វិជ្ជមាន(+)។ក្នុងនោះបន្តទៅអនុវត្តត្រង់ចំណុចផ្ទះរបស់ឈ្មោះ ចាប ប៊ុនលី ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ លទ្ធផលៈ ឃាត់ខ្លួនម្ចាស់ផ្ទះ(ចាប ប៊ុនលី)តេស្តទឹកនោម វិជ្ជមាន(+)។ វត្ថុតាង រួមមានៈ ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់ ស្មើនឹងទម្ងន់ចំនួន២.៧៤ក្រាម ឧបករណ៍រួមផ្សំសង្ស័យសម្រាប់ប្រើប្រាស់សារធាតុញៀន០១កំប្លេ ។
ប្រភពបញ្ជាក់បន្ថែមថា ជនសង្ស័យពាក់ព័ន្ធសារធាតុញៀន រួមទាំងវត្ថុតាង និងសម្ភារៈ សមត្ថកិច្ចកំពុងចាត់ចែងបន្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង