ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថាន បើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ខណៈមានពលរដ្ឋប្រមាណ៦លាននាក់ បានចូលរួមយុទ្ធនាការនេះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់នូវយុទ្ធនាការជាបន្តបន្ទាប់គឺ៖ ទី១. យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំប្រើប្រាស់ថង់ប្លាស្ទិចទេ» បន្ទាប់ពីយុទ្ធនាការនេះទទួលបានជោគជ័យ, ក្រសួងក៏បានដាក់ដាក់ចេញនូវយុទ្ធនាការថ្មីមួយទៀតគឺ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» រហូតមកដល់់ពេលនេះមានប្រជាពលរដ្ឋប្រមាណ៦លាននាក់ ហើយយុទ្ធនាការនេះមិនត្រឹមតែប្តេជ្ញាចិត្តនោះទេ គឺជាជំហានបន្ទាប់នោះគឺការអនុវត្តនាំគ្នាចុះទៅប្រមូលសំរាមប្លាស្ទិចទីសាធារណៈ ទីប្រជុំជន ដើម្បីទុកដាក់នៅកន្លែងដែលទុកដាក់។
ក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នេះគឺគ្របដណ្តប់ធំធេងមានវិសាលភាពនោះទាំងទីប្រជុំជនដែលមានប្រជាជនរស់នៅ និងទាំងទីដែលមិនមានប្រជាជនរស់នៅ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា ដើម្បីបំពេញចន្លោះនៅកន្លែងដែលមិនមានប្រជាជនរស់នៅ ដូច្នេះហើយទើបហើយទើបក្រសួងបរិស្ថាន បើកយុទ្ធនាការថ្មីមួយទៀតដើម្បីបំពេញទៅឲ្យយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិច» ហើយរហូតមកដល់ពេលនេះ យើងទទួលបាន២០ផ្លូវជាតិ ដែលប្រជាជនបានរួមគ្នាទាំងអង្គការសង្គមសុីសុីវិល សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជាជន រួមគ្នាចេញទៅទីកន្លែងដែលគ្មានប្រជាជនរស់នៅប្រមូលសំរាមទុកដាក់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ឲ្យដឹងថា ផ្លូវជាតិលេខ៦ ជារៀងរាល់់ថ្ងៃនៅម៉ោង២ភ្លឺ ប្រជាជននាំគ្នាចេញទៅប្រមូលសំរាមនៅតាមផ្លូវ ហើយក្នុងមួយថ្ងៃមិនតិចជាង២មុឺននាក់ទេ ដែលប្រជាជន និងសិស្សានុសិស្ស រួមគ្នាសម្អាតផ្លូវជាតិរបស់យើង សម្អាតប្រទេសរបស់យើង សម្អាតផ្ទះរបស់យើង។
ឯកឧត្តមបណ្ឌិត សង្ឃឹមថា ជោគជ័យនេះ នឹងបន្តទៀត ហើយរយៈដ៏ខ្លីខាងមុខ ជាពិសេសចុងឆ្នាំ២០២៥នេះ ឯកឧត្តមបានវាយតម្លៃថា ផ្លូវជាតិរបស់យើងនឹងទទួលបានស្អាតទាំងអស់ហើយ ៕

អត្ថបទដែលជាប់ទាក់ទង