ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី…..

នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំប្លង់កែសម្អសោភ័ណភាពច្រាំងស្ទឹង រៀបចំសួនច្បារធ្វើផ្លូវថ្មើជើង និងផ្លូវជិះកង់ តាមបណ្ដោយសងខាងដងស្ទឹងព្រែកត្នោត សម្រាប់អភិវឌ្ឍន៍ និងអភិរក្សនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។
ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត (ស្តីទី) លោកអភិបាល នៃគណៈអភិបាលក្រុងច្បារមន លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ៕

អត្ថបទដែលជាប់ទាក់ទង