លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋមួយគ្រួសារដែលមានកូនភ្លោះ៣នាក់
ខេត្តកំពង់ស្ពឺ៖នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថ អញ្ជើញចុះសួរសុខទុក ប្រជាពលរដ្ឋដែលមានកូនភ្លោះ៣នាក់ មានជីវភាពខ្វះខាត់ ជួបទុក្ខលំបាក ដែលប្ដីឈ្មោះ កែវ រស្មី និងប្រពន្ធឈ្មោះ រ៉ន ស្រីរ័ត្ន បច្ចុប្បន្នរស់នៅភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បាននាំយកនូវថវិកាចំនួន ២០០,០០០រៀល និងសម្ភារៈគ្រឿងឧបភោគបរិភោគរួមមាន៖អង្ករ ២បាវ,ទឹកសុទ្ធ ២កេះ,ទឹកក្រូច ២កេះ,ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ,ត្រីខ ១យួរ,កង់ ១គ្រឿង,ទឹកដោះគោ ៦កំប៉ុង,ខោទឹកនោម ៦ដុំ និងសម្ភារៈសិក្សាមួយចំនួនទៀតផងដែរ។
បន្ទាប់ពីបានទទួលនូវអំណោយដ៏ថ្លៃថ្លានេះផងដែរ ក្រុមគ្រួសារគាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ យ៉ាងក្រៃលែងឥតឧបមា និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕