សង់ត្រាល់៖ ពលករជាង៣០០នាក់ បំពេញការងារនៅអគារបាក់មួយកន្លែង ក្នុងប្រទេសថៃ
ភ្នំពេញ៖ អគារមួយកន្លែង ដែលកំពុងសាងសង់នៅក្នុងប្រទេសថៃ បានបាក់ដួលរលំ ដោយសារការរញ្ជួយដី ។ ក្នុងអគារនេះ អាចមានពលករ និងកម្មករខ្មែរ ក្នុងចំណោមនោះដែរ។ នេះបើតាមការចុះផ្សាយរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ នៅលើហ្វេសប៊ុក នារសៀលថ្ងៃទី២៨ មីនា។
ក្រុមការងារសង់ត្រាល់ ប្រចាំប្រទេសថៃ កំពុងស្រាវជ្រាវតាមដានព័ត៌មានបន្ថែមទៀត ទាក់ទងនឹងពលករខ្មែរ ដែលកំពុងធ្វើការក្នុងអាគារបាក់ស្រុត កម្ពស់៣០ជាន់ ដែលរងការខូចខាតទាំងស្រុងនេះ។
នៅក្នុងអគារបាក់នេះ មានពលករកំពុងធ្វើការនៅទីនោះ ៣១៧នាក់ ក្នុងនោះ ៨០នាក់ ទាក់ទងមិនបាន។ នេះបើតាមសង់ត្រាល់ ៕