នាវាទេសចរណ៍ខ្នាតធំ១គ្រឿង ដឹកភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជិត១ពាន់នាក់ ចូលចតនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៩៣០នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។
នាវាទេសចរណ៍នេះមានឈ្មោះ INSIGNIA សញ្ជាតិ MARSHALL ISLAND ដោយបានដឹកភ្ញៀវទេសចរចំនួន ៥២៨នាក់/ស្រី ២៧៣នាក់, មាន ២៤សញ្ជាតិ ក្នុងនោះមាននាវិកចំនួន ៤០២នាក់/ស្រី ៨៤នាក់, មាន ៤២សញ្ជាតិ។
នាវានេះ មានប្រវែងបណ្តោយ២៨០ម៉ែត្រ, ប្រវែងទទឹង២៥ម៉ែត្រ, ជំរៅទឹក ៦ម៉ែត្រ, នាវាមកពីប្រទេសថៃ និងត្រឡប់ទៅប្រទេសវៀតណាម វិញនៅវេលាម៉ោង២១:០០នាទីថ្ងៃទី២៨ ខែមីនានេះ៕