ទូតខ្មែរ ចូលរួមរំលែកទុក្ខចំពោះករណីភ្លើងឆេះព្រៃ នៅភាគខាងកើត ឆៀងខាងត្បូង សាធារណរដ្ឋកូរ៉
តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២៩ ខែមីនឆ្នាំ២០២៥ នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមរំលែកទុក្ខជាមួយ រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជាពិសេស ក្រុមគ្រួសារជនរងគ្រោះដោយសារភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលកាន់តែខ្លាំង នៅភាគខាងកើតឆៀងខាងត្បូងសាធារណរដ្ឋកូរ៉េ ជាពិសេសនៅក្នុងខេត្តខ្យង់សាងប៊ុក ដែលបណ្ដាលឱ្យមានការបាត់បង់ជីវិត និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
ស្ថានទូតខ្មែរនៅសាធារណរដ្ឋកូរ៉េ លើកឡើងថា៖ «យើងខ្ញុំសូមសម្ដែងនូវសមានចិត្ត និងចូលរួមជាមួយរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ក្នុងកាលទេសៈដ៏លំបាកនេះ ហើយសង្ឃឹមថា ស្ថានភាពនេះនឹងមានភាពល្អប្រសើរ ក្នុងពេលដ៏ខ្លីខាងមុខ ៕