ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងចិន ខណៈកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ កាលពីវេលារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើង ស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាឃ្លាំង (Sagaing) នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

យោងតាមប្រព័ន្ធជូនដំណឹងជាមុន (GTS) របស់នាយកដ្ឋានឧតុនិយម និងទីភ្នាក់ងារអង្កេតតាមដាន ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានឱ្យដឹងថា ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧វិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
ស្ថិតក្នុងស្ថានការណ៍នេះ ក្រសួងធានធានទឹក និងឧតុនិយម បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ អំពីវឌ្ឍនភាពនៃការរញ្ជួយ និងជូនដំណឹងដល់សាធារណជនបន្ថែមទៀតក្នុងករណីចាំបាច់ ៕

អត្ថបទដែលជាប់ទាក់ទង