លោក សាន គឹមអ៊ាប អភិបាលនៃគណៈអភិបាលស្រុក តំណាងដ៍ខ្ពង់ខ្ពស់ ឯឧត្តម ថង សាវុន អញ្ជេីញចូលរួមដោយលោក លោកស្រីសមាជិក្រុមប្រឹក្សាស្រុក ចូលរួមសួរសុខទុក្ខ និងចែកអំណោយជូន រងគ្រោះដោយអគ្គីភ័យឆេះផ្ទះ

ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោក សាន គឹមអ៊ាប អភិបាលនៃគណៈអភិបាលស្រុក តំណាងដ៏ខ្ពង់ខ្ពស់ ឯឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្ត បានដឹកនាំមន្រ្ដីសាលាស្រុក លោកមេឃុំស្រែព្រះ មន្រ្ដីនគរបាលប៉ុស្ដិស្រែព្រះ លោកលោកស្រីមេភូមិ អនុភូមិស្រែព្រះ ។
ដោយមានការអញ្ជេីញចូលរួមដោយលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ចូលរួមសួរសុខទុក្ខ និងចែកអំណោយជូនលោកស្រី ភឺង សុភី ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះនៅភូមិស្រែព្រះ ឃុំស្រែព្រះ ។
សម្ភារះចែកជូនមានៈ
១ – អង្ករ១០០ គីឡូ
២ – មី ៥ កេះ
៣ – ត្រីខ ៥ កេះ
៤ – ទឹលសុីអៀវ ៥កេះ
៥ – ទឹកត្រី ៥យួ
៦ – កៅស៊ូតង4*6ម៉ែត្រចំនួន១
និងថវិកា ចំនួន ៨០០,០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង