បង្ក្រាប មេក្លោងជួញដូរគ្រឿង..ញៀនដ៏ធំ នឹងឃាត់ខ្លួនមនុស្ស២នាក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ចាប់ខ្លួន មានចំនួន ២ ដីកា បានឃាត់ខ្លួនមនុស្សចំនួន២នាក់ នៅចំណុចភូមិចង្រ្កានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
១.ឈ្មោះ អឿន សារ៉ាន់ ហៅ ក្តាន់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិចង្រ្កានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បញ្ជាក់ ៖ ឈ្មោះ អឿន សារ៉ាន់ ហៅ ក្តាន់ខាងលើ មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៥០ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៤ ចេញដោយលោក លាង លីហៀង ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ ជួញដូរ ដោយខុស ច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិត្រពាំងត្រស់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។
ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៧៣៦ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ចេញដោយលោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ: ជួញដូរ និងរក្សា ទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិចង្រ្កានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។
២.ឈ្មោះ ឡូ ឆៃ ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដកហតវត្ថុតាងរួមមាន ៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់ (ធំ ៣ កញ្ចប់,មធ្យម ១ កញ្ចប់) ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន ១គ្រឿង ទូរសព្ទដៃ ១ គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង