ភស្តុតាងនៅក្នុងដៃហេីយនៅឆ្លេីយថា មិនដឹងទៀតតែការពិនិត្យជាក់ស្តែងឃេីញមានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនបន្ថែមទៀត
នៅស្រុកបវេល ៖ នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៥ នេះសមត្ថកិច្ចនគរបាលស្រុកបវេល ដែលមានលោកវរសេនីយឯក សុខ សារិន ជាអធិការនគរបាលស្រុកបានដឹកនាំកម្លាំងធ្វេីការឃា-ត់ខ្លួនបុរសម្នាក់ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ណាង ចន្នី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង១ ឃុំបួវិល ស្រុកបវេលខេត្តបាត់ដំបងប្តឹងពីករណីលួច(ទូរស័ព្ទដៃម៉ាកហូណូពណ៌ខ្មៅ)០១គ្រឿង នៅចំណុចក្រុមទី១៦ ភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងកាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៥។
កិច្ចប្រតិបត្តិការនេះប្រព្រឹត្តិទៅក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបានឃា-ត់មុខសញ្ញាឈ្មោះ រ៉ា វុយលៀង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបវេល២ ឃុំបូវិល ស្រុកបវេល ខេត្តបាត់ដំបង នាំមកធ្វេីការសាកសួរនៅអធិការដ្ឋានក្រោយស្វែងរកពេញមួយយប់និងមួយថ្ងៃ ដែលនៅជាប់ខ្លួនសមត្ថកិច្ចបានរកឃេីញទូរស័ព្ទដៃម៉ាកហូណូពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)ដែលជាភស្តុតាងដ៏សំខាន់ក្នុងអង្គហេតុនេះ ប៉ុន្តែជនសង័្សយខាងលេីបានឆ្លេីយ បដិសេធមិនទទួលស្គាល់នូវភស្តុតាងនេះទេ។
នៅក្នុងករណីនេះដែរជនរងគ្រោះបានយករូបភាពដែលថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពរបស់គាត់បង្ហោះក្នុងបណ្តាញសង្គម ម្តងហេីយម្តងទៀតដោយបញ្ជាក់ថាសមត្ថកិច្ចមិនមានចំណាត់ការលេីបណ្តឹង
របស់គាត់ ដែលបញ្ហានេះជាហេតុនាំបង្កឱ្យមានការភាន់ច្រឡំ ពីមហាជនពិសេសអ្នកប្រេីប្រាស់បណ្តាញសង្គមដែលមិនបានដឹងការពិត។
ការពិតសមត្ថកិច្ចនគរបាលព្យាយាមស្វែងរកមុខសញ្ញានេះតាំងពីថ្ងៃទទួលពាក្យបណ្តឹងរបស់គាត់មកម្លេះ តែមុខសញ្ញាបានដឹងខ្លួនហេីយគេចពីមូលដ្ឋាន។
នៅពេលនេះសមត្ថកិច្ចបានស្វែងកឃេីញសារធាតុញៀននៅក្នុងទឹកនោមរបស់ជនសង័្សយខាងលេី បន្ថែមទៀតដែលបង្ហាញថាមុខសញ្ញានេះបានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនទៀតផង។
សមត្ថកិច្ចនឹងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕