ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ ចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដី
បាងកក៖ បើតាមការចុះផ្សាយដដោយសារព័ត៌មានថៃ The Nation ការិយាល័យគណៈកម្មាធិការធានារ៉ាប់រងថៃ (OIC) បានចេញសារព្រមានយ៉ាងម៉ឺងម៉ាត់ដល់ទីភ្នាក់ងារ និងឈ្មួញកណ្តាលធានារ៉ាប់រង ដែលអនុវត្តដោយអយុត្តិធម៌ចំពោះឆ្លើយតបនឹងការខូចខាតដោយសារគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។
អគ្គលេខាធិការ OIC លោក Chuchatr Pramoolpol បានសម្ដែងការព្រួយបារម្ភចំពោះរបាយការណ៍មិនប្រក្រតីរបស់ឈ្មួញកណ្តាលធានារ៉ាបរងចំពោះអ្នករងគ្រោះ។ លើសពីនេះ លោក ក៏បានគូសបញ្ជាក់ពីការព្រួយបារម្ភលើលក្ខខណ្ឌនៃកិច្ចសន្យាមិនយុត្តិធម៌ពីសំណាក់ភ្នាក់ងារ ឬឈ្មួញកណ្តាលធានារ៉ាប់រងផងដែរ។
យ៉ាងណា OIC បានព្រមានថា ឈ្មួញកណ្តាលធានារ៉ាប់រងទាំងឡាយណា ដែលព្យាយាមបញ្ចប់គោលនយោបាយរបស់ខ្លួន ក្រោមលក្ខខណ្ឌនៃគ្រោះមហន្តរាយនេះ ពួកគេត្រូវសងប្រាក់បុព្វលាភរ៉ាប់រង ហើយនឹងត្រូវប្រឈមមុខនឹងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ និងអាចនាំឱ្យឈានដល់ការដកហូតអាជ្ញាបណ្ណថែមទៀតផង។
គួរបញ្ជាក់ថា ជុំវិញការបាត់បង់ជីវិត និងការខូចខាតទ្រព្យសម្បត្តិដ៏មហិមានេះ និយ័តករធានារ៉ាប់រងថៃជំរុញឱ្យក្រុមហ៊ុនធានារ៉ាប់រងពន្លឿនការផ្ដល់ជំនួយដល់អ្នកកាន់បណ្ណធានារ៉ាប់រងទាំងអស់ ដែលរងផលប៉ះពាល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕