គ្រោះថ្នាក់រថយន្តខ្នាតធំដឹកខ្សាច់ថយក្រោយ ស្រុតចុះធ្លាក់ចូលរណ្ដៅបូមយកខ្សាច់ នៅត្រង់ចំណុចភូមិសង្កែជ្រុំ ឃុំរស្មី សាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
ស្រុកឱរ៉ាល់ នាថ្ងៃអាទិត្យទី 30 ខែមិនាឆ្នាំ 2025 មានហេតុការណ៍គ្រោះថ្នាក់រថយន្តខ្នាតធំដឹកខ្សាច់ថយក្រោយស្រុតចុះធ្លាក់ចូលរណ្ដៅបូមយកខ្សាច់នៅត្រង់ចំណុចភូមិសង្កែជ្រុំ ឃុំរស្មី សាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រង់ចំណុចផ្លូវលេខ 142 ស្ថិតនៅក្នុងភូមិសង្កែជ្រុំ ចូលមកការដ្ឋានបូមខ្សាច់ចំណុច8888កន្លែងទីតាំងកើតហេតុ ចំពោះហេតុការណ៍នោះដែរបណ្ដាលឲ្យតៃកុងឡានឈ្មោះ រុន.វណ្ណឌី.ភេទប្រុស.រស់នៅភូមិសង្កែជ្រុំ.ឃុំរស្មីសាមគ្គី.ស្រុកឱរ៉ាល់.ខេត្តកំពង់ស្ពឺបានបាត់បង់ជីវិតស្លាប់នៅក្នុងហេតុការណ៍រថយន្តធ្លាក់ចូលរណ្ដៅបូមខ្សាច់ ៕