ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាវាគ្មិន ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាវាគ្មិនកិត្តយស ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅសាលាខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្នងការរង៩រូប នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក នាយប៉ុស្តិ៍ទាំង៦៧ លោកបណ្ឌិត ណង ថា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សាមណៈនិស្សិត និស្សិតប្រុស/ស្រី ជាង៦៨៣នាក់នាក់។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីការចែករំលែកនូវទស្សនាទានថ្មីៗ ទាំងទ្រឹស្តីច្បាប់ បទពិសោធន៍ល្អៗ និងការអនុវត្តល្អៗ ដែលវាគ្មិននៃសិក្ខាសាលានេះ បានអនុវត្តន៍ជាក់ស្តែងកន្លងមក។
ការចែករំលែកចំណេះដឹងនិងបទពិសោធន៍នេះ គឺជាវប្បធម៌មួយដ៏ល្អដែលជំរុញឱ្យ និស្សិតដែលកំពុង សិក្សាជំនាញនីតិសាស្ត្រ ងាយយល់អំពីចំនុចគន្លឹះមួយចំនួន យកទៅសិក្សាស្រាវជ្រាវ និងអនុវត្តន៍ជាក់ស្តែង ក្នុងអាជីពអ្នកច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង