ឃា..ត់ខ្លួនជនស..ង្ស័យពីរនាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួន
ស្រុកសំរោងទង÷ ជនសង្ស័យ ០២នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងចាប់ឃាត់ខ្លួន តាមដីការបង្គាប់ឲ្យចាប់ខ្លួន ស្ថិតនៅភូមិចង្ក្រានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៥ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងទង បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន មានចំនួន ២ ដីកា: បានឃាត់ខ្លួនមនុស្សចំនួន២នាក់ នៅចំណុចភូមិចង្ក្រានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យទាំងពីរនាក់មានឈ្មោះ÷
១.ឈ្មោះ អឿន សារ៉ាន់ ហៅ ក្តាន់ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ នៅភូមិចង្ក្រានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា: ឈ្មោះ អឿន សារ៉ាន់ ហៅ ក្តាន់ខាងលើ មានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៥៥០ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ចេញដោយលោក លាង លីហៀង ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ: ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិត្រពាំងត្រស់ ឃុំ ត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤. នឹងដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៧៣៦ ចុះថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២៤ ចេញដោយលោក ធ្ធាំ ប៊ុណ្ណា ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទពីបទ: ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុច ភូមិចង្ក្រានដែក ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ។ ២ .ឈ្មោះ ឡូ ឆៃ ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។
កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន.១ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៤កញ្ចប់ (ធំ ៣ កញ្ចប់,មធ្យម ១ កញ្ចប់) ២ ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀន ១ គ្រឿង ៣ទូរសព្ទដៃ ១គ្រឿង ៕