ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ ដល់មីយ៉ាន់ម៉ា

ប៉េកាំង៖ ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ាចំនួន ១០០លានយន់ (ប្រហែល ១៣,៩លានដុល្លារអាមេរិក) ជាជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្គ្រោះគ្រោះរញ្ជួយដី។
អ្នកនាំពាក្យ Li Ming បាននិយាយថា តាមសំណើរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ប្រទេសចិនក៏នឹងបញ្ជូនក្រុមជួយសង្គ្រោះចំនួនពីរ ព្រមទាំងផ្គត់ផ្គង់តង់ ភួយ ឧបករណ៍សង្គ្រោះបឋម អាហារ និងទឹកផឹក ដែលជារបស់ដែលត្រូវការជាបន្ទាន់នៅក្នុងតំបន់រងគ្រោះ។
យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា ការផ្គត់ផ្គង់កញ្ចប់ទី១ ត្រូវបានកំណត់ពេលសម្រាប់ចែកចាយនៅថ្ងៃចន្ទ។ ប្រទេសចិននឹងផ្តល់ជំនួយបន្ថែមទៀតដោយផ្អែកលើតម្រូវការរបស់មីយ៉ាន់ម៉ា។
គ្រោះរញ្ជួយដីកម្រិត ៧.៩រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ។ ក្រុមព័ត៌មាននៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មនុស្សចំនួន ១,០០២នាក់ត្រូវបានសម្លាប់ ២,៣៧៦នាក់បានរងរបួស និង ៣០នាក់ទៀតកំពុងបាត់ខ្លួន។

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង