អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ និង ជាពិសេសសម្រាប់យុវជន សិស្សានុសិស្ស មេត្តាជ្រាបថា…..

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ និង ជាពិសេសសម្រាប់យុវជន សិស្សានុសិស្ស មេត្តាជ្រាបថា ចាប់ពីថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥នេះតទៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅនឹងចុះត្រួតពិនិត្យតាមដងផ្លូវ និង តាមភ្លើងស្តប ពិសេសតាមគ្រឹះស្ថានអប់រំរដ្ឋនិងឯកជន ក្នុងក្រុងតាខ្មៅ ដើម្បីត្រួតពិនិត្យរកទោចក្រក្រយានយន្ត(ម៉ូតូ) ណាដែលកែច្នៃ បំពង់សុីមាំងប្រែន ,កែច្នៃបន្ថែមភ្លើងពណ៍LED ,ភ្លើងហ្វា , និង មិនមានកញ្ចក់មើលក្រោយ មួកសុវត្ថិភាព ។ល។

ដូចច្នេះជៀសវាងការខាតបង់ ពេលវេលា ថវិការ សូមបងប្អូនដែរមាន តុបតែង គ្រឿងកែច្នៃ លើម៉ូតូ មេត្តាដោះដូរចេញ ហើយដាក់គ្រឿងដើម ផលិតចេញពីក្រុមហ៊ុនរបស់ម៉ូតូតាមបទដ្ឋានបច្ចេកទេសវិញ ។

បញ្ជាក់ ៖ ប្រសិនបើនគរបាលយើងឃាត់យានយន្តដែលបានកែច្នៃដូចការណែនាំខាងលើបាន នគរបាលយើងនឹងដកហូតសម្ភារះខាងលើរក្សារទុក្ខ ឬមួយអនុវត្តច្បាប់តែម្តង។

សូមប្អូនៗសិស្សានុសិស្សឬបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបជាពត៍មាន ៕

អត្ថបទដែលជាប់ទាក់ទង