ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ”កីឡានាំមកនូវសុខភាព សាមគ្គីភាព និងមិត្តភាពផងដែរ” ថ្លែងក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ក្នុងក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ):ឯកឧត្តម ម៉ាងស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវព្រមទាំង ឯកឧត្ដម វ៉ាត់ ចំរេីន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការអូឡាំពិកកម្ពុជា (NOCC) អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណ និងកោតសរសើរជាខ្លាំងចំពោះព្រឹត្តិការណ៍រត់ប្រណាំងនេះ ដោយមានមហាជនចូលរួមយ៉ាងច្រេីនកុះករទាំងកីឡាករជាតិ និងអន្តរជាតិ ដែលស្រឡាញ់វិស័យកីឡាស្របទៅនឹងពាក្យស្លោកមួយដែលនិយាយថា “មនុស្សម្នាក់ លេងកីឡាមួយប្រភេទ” កីឡានាំមកនូវសុខភាព សាមគ្គីភាព រួមទាំងមិត្តភាពផងដែរ.ហេីយលទ្ធផលថ្ងៃនេះយេីងឃេីញថាបានល្អត្រចេះត្រចង់ ដំណេីរដោយរលូនដោយមានកិច្ចសហការជាមួយក្រុមការងារ ទាំង ប៉ូលីស និងក្រុមគ្រូពេទ្យ បានអនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួន.
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ក៏សូមអរគុណដល់សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោក្នុងការចូលរួមសម្របសម្រួលក្នុងព្រឹត្តិការណ៍រត់ប្រណាំងនេះផងដែរ ជាពិសេសអរគុណដល់ ឯកឧត្តម វ៉ាត់ ចំរេីន ដែលបានពាំនាំកីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះមកកាន់ខេត្តព្រះសីហនុ ហេីយឯកឧត្តមអភិបាលសង្ឃឹមថាក្រោមម្លប់សន្តិភាព សុវត្ថិភាពខេត្តព្រះសីហនុនឹងមានកីឡាកររត់ប្រណាំងប្រភេទនេះកាន់តែច្រេីនថែមទៀត ហេីយប្រជាពលរដ្ឋក៏ដូចជាយុវជនក្នុងក្រុងព្រះសីហនុត្រៀមស្វាគមន៍ និងត្រៀមចូលរួមក្នុងកីឡានេះជានិច្ច.
ដោយឡែក ឯកឧត្តម វ៉ាត់ ចំរេីន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការអូឡាំពិកកម្ពុជា (NOCC) បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ចទាំងអស់ក្នុងការសហការគ្នាបានយ៉ាងល្អក្នុងព្រឹត្តិការណ៍នេះ.

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថាការរត់ក្នុងក្រុងព្រះសីហនុនេះកីឡាករលាន់មាត់គ្រប់ៗគ្នា ថាងាយស្រួលក្នុងការរត់ ទាំងបរិយាកាសក៏ល្អ ទាំងអាកាសធាតុក៏អំណោយផល នៅពេលព្រឹករួមទាំងជំនោរខ្យល់សមុទ្រក៏ត្រជាក់ហេីយយេីងនឹងចងចាំជានិច្ចនៅក្នុងព្រឹត្តិការថ្ងៃនេះ ជាងនេះទៅទៀតបរិស្ថាន អនាម័យក្នុងខេត្តព្រះសីហនុកាន់តែធ្វេីឲ្យអ្នករត់ទាំងជាតិ និងអន្តរជាតិមានអារម្មណ៍ថាប្រែប្រួលច្រេីន ពិសេសផ្លូវថ្នល់គឺស្អាត ធ្វេីអោយកីឡាករដកដង្ហេីមបានស្រួល នឹងមានអារម្មណ៍ថាពួកគាត់ចង់មកគាំទ្រក្នុងព្រឹត្តិការណ៍នេះម្តងទៀត ៕

អត្ថបទដែលជាប់ទាក់ទង