ជនស..ង្ស័យម្នាក់ ទើបចេញពីគុកបាន ៣ខែ ឥឡូវជាប់គុ..កទៀត..មិនរាងចាល

ស្រុកគិរីវង់:នៅថ្ងៃសៅរ៍១កើត ខែចេត្រ ឆ្នាំរោង ឆស័កព.ស ២៥៦៨ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកបានដឹកនាំកម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ញាន ពុទ្ធិសែន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ(ជួញដួរ)ទីលំនៅបច្ចុប្បន្នភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

ក្រោយធ្វើការឃាត់ខ្លួនសមត្ថកិច្ចយើងឆែករកឃើញរួមមាន÷ ម្សៅក្រាមថ្លាពណ៌សសង្ស័យថាជាសារធាតុញៀនចំនួន០២កញ្ចប់,ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន១ចំនួន,ម៉ូតូចាស់១គ្រឿងមិនស្គាល់ម៉ាក ។
សូមបញ្ជាក់÷ ជនសង្ស័យទើបចេញពីពន្ធនាគារខេត្តតាកែវបានបីខែជាប់ពីបទលួចម៉ូតូ ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង