បង្ក្រាបករណីគ្រឿង..ញៀន នឹងឃា..ត់ខ្លួនមនុស្ស២នាក់ នៅចំនុចព្រៃខាងលិចភូមិអន្លង់ចំណារ(ទួលរកា) ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ

នៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង០០និង៣០នាទីរំលងអធ្រាត ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋជាប្រចាំថា នៅចំនុចព្រៃខាងលិចភូមិអន្លង់ចំណារ(ទួលរកា) ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ តែងតែមានមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន មកធ្វេីខ្ទមបណ្តោះអាសន្នដេីម្បីធ្វេីសកម្មភាព ប្រេីប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅទីនោះរៀងរាល់យប់ថ្ងៃ ក្រោយទទួលព៍ត៌មានខាងលេី កំលាំង អធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានដាក់កំលាំងឃ្លាំមេីល ល្បាតជិតទីតាំងខាងលេី ជាក់ស្តែងកំលាំងបានឃេីញមុខសញ្ញាសង្ស័យចំនួន២នាក់ ៖
១. ឈ្មោះ ជីវ លៀប ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលេី
២.ឈ្មោះ កែម ថា ភេទប្រុស អាយុ៣២ឆ្នាំ
រស់នៅភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ
មុខសញ្ញាសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង