យុវជនចំនួន០៣នាក់ ឃាត់ខ្លួនអនុវត្តតាមច្បាប់ ក្រោយពួកគេបង្កហិ..ង្សាលេីដៃគូទំនាស់ បណ្តាលឱ្យរងរបួស
នៅស្រុកបាណន់៖ យុវជនចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកបាណន់ធ្វេីការឃា-ត់ខ្លួនអនុវត្តតាមច្បាប់ក្រោយពួកគេធ្វេីសកម្មភាពហិ-ង្សាដោយចេតនាមានអា-វុ-ធច្រេីនយ៉ាងទៅ លេីគូរទំនាស់របស់ខ្លួនបណ្តាល ឱ្យរងរបួសនិងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
កិច្ចប្រតិបត្តិការនេះធ្វេីឡេីងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងនោះលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុក ដឹកនាំកម្លាំងស្រាវជ្រាវរហូតនាំខ្លួនមកធ្វេីការសាកសួរនៅអធិការដ្ឋាន។
ដំណេីររឿងមួយនេះកេីតឡេីងកាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥ នៅចំណុចវាលស្រែលូ៤ ភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងដោយភាគីបង្កប្រេីប្រាស់កំណាត់ដំបងឈើ ជាមួយជំពាមកៅស៊ូ និងកាំ-ភ្លើ-ងខ្យល់កែច្នៃ នាំគ្នាវាយ និងបា-ញ់ជំពាមកៅស៊ូទៅលើភាគីម្ខាងទៀតបណ្តាលឱ្យរងរបួស។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចទទួលព័ត៌មាននេះនិងចេញអន្តរាគមន៍ឃា-ត់ខ្លួនអ្នកប្រព្រឹត្តិចំនួន០៣នាក់គឺ៖
១-ឈ្មោះ ឡុន លី ហៅ វីនភេទប្រុស អាយុ១៩ឆ្នាំ
២-ឈ្មោះ ឡម រី ហៅ ប៉េភេទប្រុស អាយុ២១ឆ្នាំ និង
៣-ឈ្មោះ រ៉េត ផានុតភេទប្រុស អាយុ៣០ឆ្នាំ
ទាំងបីនាក់មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបា ណន់ ខេត្តបាត់ដំបង ។
-*ដកហូតវត្ថុតាងមាន៖
-ដំបងឈើចំនួន០១កំណាត់
-ជំពាមកៅស៊ូចំនួន០១
-បំណែកកាំភ្លើងខ្យល់ចំនួន០៣បំណែក
-ស្នប់ខ្យល់ចំនួន០១
-បំពង់កាណុងកាំ-ភ្លើ-ងខ្យល់កែច្នៃចំនួន០១ដើម
-កំណាត់ដែកមូលចំនួន០១កំណាត់
-កំណាត់ដែកជ្រុងចំនួន០១កំណាត់
-កាំបិ-តបុ័ងតោចំនួន០១។
ពេលនេះនគរបាលស្រុករៀបចំបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់៕