ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីសំពះគ្រូ មុនចេញដំណើរចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥
នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងទស្សនាការសម្តែងរបាំផ្លិត របាំសែនដាំស្រូវ របាំកន្ត្រឹមសាទរអង្គរសង្ក្រាន្ត និងរបាំសុវណ្ណមច្ឆា របស់ក្រុមយុវជនស្ម័គ្រចិត្ត នៃចង្កោមទី៣ មុនចេញដំណើរចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ នៅខេត្តសៀមរាប នាពេលខាងមុខ ៕