រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប្រភេទទីតាំងសម្រាប់បងប្អូនអ្នកលក់ដូរ ដោយកំណត់ទីតាំង Zone ច្បាស់លាស់ សម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត ងាយស្រួលរកទីតាំង
នៅថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ។
ទិដ្ឋភាពអ៊ូអរនៅក្នុងសប្តាហ៍ទី៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំប្រភេទទីតាំងសម្រាប់បងប្អូនអ្នកលក់ដូរដោយកំណត់ទីតាំង Zone ច្បាស់លាស់ សម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្តងាយស្រួលរកទីតាំងសម្រាប់បរិភោគ និងទិញផលិតផលផ្សេងៗ ព្រមទាំងបានដាក់បញ្ចូលនៅទីតាំងសប្បាយភាពជាច្រើនកន្លែង នៅតាមបណ្តោយផ្លូវថ្មើរជើង (Walk Street) ក្នុងនោះប្រជាពលរដ្ឋបានអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានពីមួយសប្តាហ៍ទៅមួយសប្តាហ៍មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់។ទាំងនេះដោយសារតែប្រជាពលរដ្ឋទទួលព័ត៌មានបានទូលំទូលាយ ។ ជាពិសេសដោយសារតែរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ រក្សាបាននូវសន្តិសុខ សណ្តាប់សុវត្ថិភាពសង្គម និងបរិស្ថាន អនាម័យស្អាតជាប់ជាប្រចាំ ។ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់បញ្ចូលនៅទីតាំងសប្បាយភាពជាច្រើនកន្លែង និងមានការរៀបចំឲ្យមានការលក់ចំណីអាហារមួយចំនួនផងដែរ ៕