ឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើងឆេះផ្ទះប្រជាពលរដ្ឋផ្ទះអស់៤ខ្នងទាំងស្រុង រាលដាលផ្ទះ០៧ខ្នង ស្ទើរទាំងស្រុង ផ្អើលសមត្ថកិច្ចទាំងយប់
ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ០៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
មុនកើតមាននូវករណីអគ្គិភ័យឆាបឆេះផ្ទះជាច្រើនខ្នងបែបនេះ គាត់បានឮសម្លេងផ្ទុះចំនួន០១ដង ទើបគាត់មិនចាប់អារម្មណ៍ ស្មានតែមានក្មេងលេងផាវ ។ លុះមួយសន្ទុះក្រោយមក ក៏មានផ្សែងខ្មៅហ៊ុយខ្មួលខ្មាញ់ លាយលំអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗនោះ មានក្រុមសមាគមន៍ឥស្លាម បានជួយចេញកាណូតពន្លត់អគ្គិភ័យដែរ ប៉ុន្តែដោយសារស្ថានភាពភ្លើង មិនមានការថមថយ ពលរដ្ឋក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកអន្តរាគមន៍ ដើម្បីកុំអោយមានការរាលដាលដល់ឃ្លាំងបញ្ជូលហ្គាសដែលនៅក្បែរនោះ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា គ្រោះអគ្គិភ័យនេះដែរបានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋរួមមានផ្ទះប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ (៥ម៉ែត្រ x ១០ម៉ែត្រ) ឆេះផ្ទះឈើថ្មក្រោមចំនួន០១ខ្នង ហើយបណ្តាលឲ្យឆេះរាលដាលដលផ្ទះថ្មក្រោមឈើលើចំនួន០៣ខ្នងអស់ទាំងស្រុង និងឆេះរាលដល់ជញ្ជាំងផ្ទះចំនួន០៧ខ្នង នឹងសម្ភារៈមួយចំនួនធំ ហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៣គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង, រថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តរបស់សាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង, រថយន្តរបស់ទីក្រុងជ្រោយចង្វារ ចំនួន០២គ្រឿង , រថយន្តរបស់ក្រុមហ៊ុនសូគីមិច ចំនួន០១គ្រឿង និងកាណូតពន្លត់អគ្គិភ័យ ចំនួន០៣គ្រឿង បាញ់អោយរលត់ជាស្ថាពរ ៕