បង្ក្រាបករណីជួញដូរគ្រឿង..ញៀន ឃាត់ខ្លួនជនបរទេស៥នាក់ រឹបអូសបានថ្នាំជាង ១០០គីឡូក្រាម
ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ (ជនជាតិភូមា ២នាក់ និងជនជាតិចិន៣នាក់) ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ១០១ គីឡូ ៩៥៧.៨៨ក្រាម ដែលមានប្រភពគ្រឿងញៀន មកពីតំបន់ត្រីកោណមាស បន្តទៅប្រទេសទី៣ តាមលម្ហសមុទ្រ។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕