សុំអន្តរាគមន៍ដោយក្តីអនុគ្រោះអំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋជាមួយភាគីលោក ឈាង ប៉ាក់សួ នៅចំនុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
កម្មវត្ថុ ៖ សំណើរសុំអន្តរាគមន៍ដោយក្តីអនុគ្រោះអំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើករណីវិវាទដីធ្លី រវាងប្រជាពលរដ្ឋជាមួយភាគីលោក ឈាង ប៉ាក់សួ នៅចំនុចភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
យោង ៖ លិខិតរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លេខ៣០១កសក ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ របស់ឯកឧត្តម វេង សាខុន ដោយមានចំណារឯកភាព និងយល់ព្រមពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ៣៨ សជណ.កធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដោយឯកឧត្តម ខូយ ឃុនហ៊ួរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
យោង ៖ លិខិតរាជរដ្ឋាភិបាលកម្ពុជា លេខ១៩៤ អនក្រ.បក ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ២១៦ សជណ.ដប ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដោយ….។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ ១០៩៩ សជណ.កធ ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដោយឯកឧត្តម ប៊ិន ប៊ុនឆាត ។
លិខិតក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លេខ ២១៦៣ កសក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយឯកឧត្តម ឌិត ទីណា ។
កម្មវត្ថុនិងយោងខាងលើ យើងខ្ញុំជាប្រជាពលរដ្ឋចំនួន…. សូមជម្រាបសម្តេចធិបតីដ៏ខ្ពស់ខ្ពស់មេត្តាជ្រាប ៖ នៅអំឡុងឆ្នាំ២០០៤និងឆ្នាំ២០០៥ ដែលមានឯកឧត្តម ខួយ ឃុនហ៊ួរ ជាអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យប្រជាពលរដ្ឋនិងមន្ត្រីរាជការដែលកាន់កាប់និងអាស្រ័យផលលើទីតាំងដីខាងលើ ឲ្យចាកចេញដើម្បីទុកដីឲ្យក្រុមហ៊ុនដាំដើមស្រល់ ខណៈកាលនោះប្រជាពលរដ្ឋបានអាស្រ័យផលដាំដុះដំណាំចិញ្ចឹមសត្វ។
ក្រោយបញ្ជាឲ្យប្រជាពលរដ្ឋចាកចេញពីដីរបស់ខ្លួន ក្រុមហ៊ុនដាំដើមស្រស់ហាក់មិនបានយកចិត្តទុកដាក់ ដាំដុះទៅតាមកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលដោយទុកដីទំនេរចោល ទើបកាលពីអំឡុងឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលធ្លាប់មានដីក្នុងទីតាំងខាងលើ ចូលទៅកាន់កាប់អាស្រ័យផលឡើងវិញ និងដាំដុះដំណាំគ្រប់ប្រភេទ មានសង់ផ្ទះសម្បែង សាងសង់ផ្លូវ តបណ្តាញអគ្គិសនីសម្រាប់បម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃ។
ខណៈកំពុងរស់នៅប្រកបរបរយ៉ាងមានសុខក្សេនក្សាន្តស្រាប់តែមានឈ្មោះ ឈាង ប៉ាក់សួ បានធ្វើលិខិតស្នើសុំទៅក្រសួងដែនដី នគររូបណីយកម្ម សំណង់ និងសុរិយោដី ដើម្បីធ្វើបណ្ណកម្មសិទ្ឋគ្របពីលើដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលបង្កឲ្យមានការជ្រួលច្របល់ទោះមានការអន្តរាគមន៍រកដំណោះស្រាយពីអាជ្ញាធរខេត្តជាច្រើនលើកតែគ្មានលទ្ឋផល។បែរជាមានលិខិតមួយរបស់ក្រសួងដែនដី លេខ៣៤៥០ ដនស/ខុទ្ទ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកភាពឲ្យមន្ទីរដែនដីខេត្តមណ្ឌលគិរី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុដីចំនួន៣៤ក្បាលដី ទំហំ២៤៥,៤២ហិកតាទៅឈ្មោះ ឈាង ប៉ាក់សួរ ដែលប្រជាពលរដ្ឋមានការហួសចិត្តនិងសោកស្តាយជាខ្លាំងនូវសេចក្តីសម្រេចនេះ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ ដែលមានផ្ទះសម្បែង និងកំពុងដាំដុះផលដំណាំនានាលើទីតាំងនេះជាក់ស្តែង ៕