រថយន្តអេសសាំយ៉ុង១គ្រឿងដឹកធូបនាំចូលមកពីប្រទេសវៀតណាម ក៏បានជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ៖ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមផ្លូវព្រៃស ស្ថិតនៅក្នុងភូមិពងទឹក សង្កាត់ពឹងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តអេសសាំយ៉ុង១គ្រឿងដឹកធូបនាំចូលមកពីប្រទេសវៀតណាម ដាក់រាជធានីភ្នំពេញបើកបរក្នុងល្បឿនលឿនផង ហើយខណៈនោះមេឃភ្លៀងរលឹមផ្លូវរអិលផង ពេលទៅដល់ត្រង់ចំណុចផ្លូវកោងបត់ឡាកួខ្លាំងពេក ក៏បានជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងទ្រមេឃតែម្ដង ។ រថយន្តនោះបានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែជាសំណាងល្អពុំបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរតាមផ្លូវនោះទេ ដោយឡែកអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ ។

រថយន្ត១គ្រឿងខាងលើនោះម៉ាកអេសសាំយ៉ុងពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2H-0021 បើកបរដោយបុរសម្នាក់ ហើយពុំមានព្រូ ឬកម្មករលើកធូបជិះជសមួយនោះទេ គឺមានតែអ្នកបើកបរម្នាក់ប៉ុណ្ណោះ ។

ក្រោយពេលកើតមានហេតុការបែបនេះអ្នកបើកបររូបនោះបានប្រាប់អ្នកភូមិដែលទៅចោមរោមមើលនោះថា គាត់ដឹកធូបនាំចូលមកពីប្រទេសវៀតណាម ដាក់នៅរាជធានីភ្នំពេញហើយពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរអិលធ្លាក់ផ្លូវរួចក៏ក្រឡាប់បែបនេះតែម្ដង ។

នៅមុនពេលកើតហេតុពួកគាត់បានឃើញរថយន្តខាងលើបើកបរក្នុងក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនគួរសមដែរ ហើយខណៈនោះមេកំពុងភ្លៀងរលឹមផងដែរ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង អ្នកបើកបរបានបត់ឡាកួ ហើយគួបផ្សំនិងផ្លូវរអិលផងនោះ បណ្ដាលឲ្យរេចង្កូតរអិលធ្លាក់ផ្លូវ រួចក៏បានក្រឡាប់ផ្ងារជើងទ្រមេឃដូចសត្វត្រដៀវវុិច ។
អ្នកភូមិដដែលបានឲ្យដឹងបន្តទៀតថា ខណៈនោះពួកគាត់អត់បានដឹងថារថយន្តនេះដឹកអ្វីនោះទេ ស្មានថាជារថយន្តឈ្នួលដឹកមនុស្ស ក៏បាននាំគ្នារត់ទៅមើលនិងត្រៀមទាញមនុស្សចេញដើម្បីសង្គ្រោះបឋម ប៉ុន្តែពេលទៅដល់ឃើញនៅខាងក្នុងរថយន្តនោះសុទ្ធតែធូប មិនមានមនុស្សណាផ្សេងទៀតក្រៅតែពីអ្នកបើកបររថយន្តម្នាក់ឡើយ ។ រថយន្តនេះជួបគ្រោះថ្នាក់ដោយខ្លួនឯង ហើយពុំបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ចំណែកអ្នកបើកបររថយន្តនេះបានរងរបួសស្រាលប៉ុណ្ណោះ ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ពងទឹក បានចុះទៅពិនិត្យឃើញមិនមានប៉ះពាល់ដល់អ្នកដទៃក៏ឲ្យម្ចាស់ស្ទូចយករថយន្តនោះទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង ៕

អត្ថបទដែលជាប់ទាក់ទង