ក្មេងជក់ថ្នាំមួយក្រុមមិនស្គាល់មុខ បាននាំគ្នាដុតស្មៅលេងនៅក្នុងដីឡូមួយកន្លែង បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ ហេតុការណ៍អគ្គីភ័យឆេះស្មៅនេះដែលបង្កអោយមានការភ្ញាក់ផ្អើលនៅ យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានី ។
ក្មេងជក់ថ្នាំមួយក្រុមមិនស្គាល់មុខបាននាំគ្នាដុតស្មៅលេងនៅក្នុងដីឡូមួយកន្លែងបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ចសុំជំនួយរថយន្តពន្លត់អគ្គីភ័យកបាញ់ទប់ស្កាត់រលត់អស់ភ្លាមៗ ។

នៅមុនពេលកេីតហេតុ ដោយឃេីញមានក្មេងមួយក្រុមបាននាំគ្នាមកសង្ងំលួចជក់ថ្នាំនៅក្នុងផ្ទះចាស់ទុកចោលទីតាំងដីឡូខាងលើពេលដែលក្មេងទាំងនោះចេញទៅបាត់អស់មួយសន្ទុះក្រោយមកស្រាប់តែគេឃើញមានអណ្ដាតភ្លើងឆាបឆេះរាលដាលយ៉ាងសន្ធោសន្ធៅផ្សែងងងឹតទេីបបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់ផ្ទះជាប់របងដីឡូខាងលើភ័យខ្លាចឆេះដល់ផ្ទះរបស់ខ្លួនក៏នាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំជំនួយរថយន្តពន្លត់អគ្គីភ័យអោយមកជួយអន្តរាគមន៍បាញ់ភ្លើងដែលកំពុងតែឆេះបន្ទាប់ពីទទួលបានដំណឹងភ្លាមខាងសមត្ថកិច្ចបានទាក់ទងទៅផ្នែកជំនាញបង្ការពន្លត់អគ្គីភ័យចេញរថយន្តមួយគ្រឿងមកធ្វើការបាញ់ស្រោចស្រពទៅលើភ្លេីងកំពុងតែឆេះនោះអោយរលត់អស់រយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះប្រេីប្រាស់ទឹកអស់មួយរថយន្តភ្លេីងរលត់អស់ទាំងស្រុង ។

សមត្ថកិច្ចនឹងផ្នែកជំនាញពន្លត់អគ្គីភ័យបានដកកម្លាំងវិលត្រលប់ចូលទៅគោលដៅវិញអស់ចំណែកពលរដ្ឋក៏នាំគ្នាចូលផ្ទះដេករៀងៗខ្លួនអស់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង