បើកម៉ូតូវ៉ាជែងជ្រុលទៅបុកបង្កាន់ដៃស្ពានកំពង់ទួល បណ្តាលឲ្យស្លា..ប់ម្នាក់ រងរបួស២នាក់
ភ្នំពេញ៖ មនុស្សប្រុសស្រី៣នាក់បើកម៉ូតូឌុបវ៉ាជែងលេីស្ពានកំពង់ទួលជ្រុលទៅបុុកបង្កាន់ដៃស្ពាន បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកមនុស្សប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពី ថ្ងៃទី៣០ ខខែមីនា ឆ្នាំ២០២៥ ចំណុចស្ពានកំពង់ទួល ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទាំង៣នាក់បើកម៉ូតូឌុបគ្នាម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Z-7707 អ្នកបើកបរ (ពុំស្គាល់អត្តសញ្ញាណ ភេទប្រុស ជជនជាតិចិនរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ) ។អ្នករួមដំណើរ ទី០១.ឈ្មោះឯក អាឈីង ភេទ ស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ)
អ្នករួមដំណើរទី០២ (ពុំស្គាល់អត្តញ្ញាណ ស្លាប់នៅកន្លែងកើតហេតុ) ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ កណ្ដាល1Z 7707 ឌុបនារី២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកេីតទៅលិច យ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុ ដែលជាផ្លូវកោង អ្នកអ្នកបេីកម៉ូតូបានបេីកវ៉ាជែងជ្រុលទៅបុុកបង្កាន់ដៃស្ពាន ដួលម៉ូតូបណ្តាលឲ្យនារីម្នាក់អង្គុយខាងក្រោយ បែកក្បាលផ្កាប់មុខហូរឈាមស្លាប់នៅកន្លែងកេីតហេតុ ចំណែកមនុស្សប្រុសស្រី២នាក់ទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកកណ្ដាលស្ទឹង បានមកដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌបានចុះទៅកន្លែងកេីតហេតុដេីម្បីពិនិត្យនិងទាក់ទងសាច់ញាតិ តែមិនអាចទាក់ទងបាននោះទេ ។
សមត្ថកិច្ចសម្រេចយកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តសំបួរមាស ដេីម្បីស្រាវជ្រាវស្វែងរកសាច់ញាតិ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕