ឃា..ត់ខ្លួនយុវជនម្នាក់ ករណីសុំលុយម្តាយទិញស្រាផឹកមិនបាន ខឹងប្រើអំពើហិ..ង្សាវា..យម្តាយរងរបួស

ខេត្តកណ្តាល ៖ នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៥ ចំណុចកើតហេតុភូមិស្លាបតាអោនឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះ ឈ្មោះអុក វណ្ណាភេទស្រី អាយុ៧៣ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះមានទីលំនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះកុយចំណានហៅពៅ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិស្លាបតាអោនឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាល (ឃាត់ខ្លួន) ។
ធ្លាប់ធ្វើកិច្ចសន្យានៅប៉ុស្តិ៍គគីរ ចំនួន២លើកករណី:ហិង្សាដោយចេតនា
-លទ្ធផលតេស្តរកសារធាតុញៀន(-)អវិជ្ជមាន
វត្ថុតាងចាប់យក:
១/ឆ្នាំងបាយអ៉ីណុកចំនួន១
២/កាំបិតតាំងតោផ្លែដែកដងឈើ ប្រវែង២៨cmចំនួន១។

មុនពេលកើតហេតុជនសង្ស័យ(ត្រូវជាកូន)ដើរមិនចូលផ្ទះចំនួនបីថ្ងៃមកហើយលុះមកដល់ថ្ងៃទី៣១/៣/២០២៥ ម៉ោង៣:៣០នាទីទាបភ្លឺ ជនរងគ្រោះកំពង់តែសម្រាកនៅក្នុងផ្ទះស្រាប់តែជនសង្ស័យបានដើរចូលមកក្នុងផ្ទះឃើញជនរងគ្រោះកំពង់តែសម្រាកនៅលើគ្រែក៏ស្រែកសុំប្រាក់ចំនួន៥ពាន់រៀលដើម្បីយកទៅទិញស្រាផឹកតែជនរងគ្រោះមិនមានប្រាក់ឲ្យទេហើយជនរងគ្រោះបាននិយាយប្រាប់ថា:កូនចូលដេកទៅយប់ហើយចំនែកជនសង្ស័យបាននិយាយតបវិញថា:អញមិនដេកទេភ្លាមនោះជនសង្ស័យបានយកកាំបិតតាំងតោនៅលើគ្រែមកកាន់នៅនឹងដៃតែមិនបានកាប់ទៅលើជនរងគ្រោះទេបន្ទាប់មកជនសង្ស័យបានទម្លាក់កាំបិតតាំងតោចុះរួចដើរទៅយកឆ្នាំងបាយអ៉ីណុកពីចង្រ្កានបាយ មកវាយជនរងគ្រោះចំក្បាលខាងស្តាំបណ្ដាលឲ្យរបួសស្នាមដេរ២ថ្នេរបន្ទាប់មកជនសង្ស័យបានបោកចានបាយចំនួន៤ចានបន្ថែមទៀតក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានចូលទៅសម្រាកចំនែកជនរងគ្រោះបានប្រជាពលរដ្ឋដែលនៅជិតខាងយកម៉ូតូដឹកទៅមណ្ឌលសុខភាពគគីរព្យាបាលរបួស ។
ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍គគីរ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរនៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា:ខ្លួនបានប្រើអំពើរហិង្សាទៅលើម្តាយរបស់ខ្លួនមែន មូលហេតុខ្លួនចង់បានប្រាក់ពីម្តាយយកទៅទិញស្រាផឹក ។
ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង