ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញចូលរួមចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាល
នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមចុះត្រួតពិនិត្យសមិទ្ធផលការងារសាងសង់ច្រាំងទន្លេបាសាក់ និងព្រែកជ្រៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។
សូមជម្រាបថា ការចុះត្រួតពិនិត្យការងារនាពេលនេះដឹកនាំដោយឯកឧត្តម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អគ្គនាយក អភិបាលនៃគណៈអភិបាលខេត្តកណ្តាល អគ្គលេខាធិការរងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោកប្រធាននាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ និងមន្រ្តីជំនាញបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត៕