លោក សាំងលី សារ៉ាក់ អ្នកអធិប្បាយរឿងរ៉ាវសង្គម មានសេរីភាពឡើងវិញ
ភ្នំពេញ៖ លោក សាំងលី សារ៉ាក់ ដែលគេស្គាល់ថា ជាអ្នកផលិតមាតិកាអំពីការអប់រំ និងបញ្ហាផ្សេងៗក្នុងសង្គម តាមរយៈទំព័រហ្វេសប៊ុក Business Advisor ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ ក្រោយត្រូវឃាត់ខ្លួនអស់បីបួនថ្ងៃ….។
ក្រោយរួចផុតពីដៃតុលាការភ្លាម នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកក៏បង្ហាញមុខ និងចេញមកជូដំណឹងភ្លាមតាមរយៈវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុក Business Advisor។ លោក និយាយក្នុងវីដេអូថា សមត្ថកិច្ចបានកោះហៅលោកទៅសាកសួរ និងបំភ្លឺរឿងរាវខ្លះៗ ដែលកើតឡើងនាពេលកន្លងទៅ។ លោកប្រកាសប្រាប់ដល់អ្នកដែលចង់ដឹងពីដំណឹងលោកដូច្នេះថា៖«ឥឡូវនេះអត់មានអីទេ អាជ្ញាធរបានឱ្យខ្ញុំមកផ្ទះវិញហើយ» ៕