សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហម មីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយការរញ្ជួយដី
នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនដុល្លារអាមេរិក ដល់ កាកបាទក្រហមមីយ៉ាន់ម៉ា សម្រាប់ប្រតិបត្តិការជួយសង្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី ៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ។
គិតត្រឹមនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានបន្តកើនឡើងដល់ ១,៧០០នាក់ និង៣,៤០០នាក់បានរងរបួស និងជាង ៣០០នាក់ទៀតកំពុងបាត់ខ្លួន។ គ្រោះរញ្ជួយដីនេះ ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ វៀតណាម និងកម្ពុជាផងដែរ៕