ជនរងគ្រោះ..វ៉ៃចោរ នោះអ្នកវ៉ៃនឹងត្រូវមានទោសលើអំពើហិ..ង្សាដោយចេតនា ហើយចោរក្លាយជាជនរងគ្រោះ(ជនរងគ្រោះនៃអំពើហិ..ង្សា)

ចោរលួចទ្រព្យសម្បត្តិជនរងគ្រោះ នោះចោរនឹងត្រូវមានទោសលើអំពើលួច ។ ជនរងគ្រោះវ៉ៃចោរ នោះអ្នកវ៉ៃនឹងត្រូវមានទោសលើអំពើហិង្សាដោយចេតនា ហើយចោរក្លាយជាជនរងគ្រោះ(ជនរងគ្រោះនៃអំពើហិង្សា)។
តាមច្បាប់ គ្រប់បុគ្គលទាំងអស់អាចចាប់ខ្លួនជនល្មើស ហើយនាំខ្លួនជននោះទៅប្រគល់ជូនមន្រ្តីនគរបាលយុត្តិធម៌ដែលនៅជិតបំផុត (ក្នុងករណីបទឧក្រិដ្ឋ ឬមជ្ឈឹមជាក់ស្តែង)។

ចោរលួចរថយន្តម្ចាស់ជិះម៉ូតូតាមទាន់ដាក់អោយទ្រោមខ្លួន ។ ករណីចោរលួចរថយន្តនៅ រសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះ ជេត វណ្ណ ភេទប្រុសអាយុ៣០ ឆ្នាំ មុខរបរជាអ្នកខ្វៃជ្រូក ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
ម្ចាស់រថយន្តខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឈប់រថយន្តនៅតាមបណ្តោយផ្លូវជាតិលេខ៣ត្រង់ចំណុចគល់ស្ពានអាកាសចោមចៅ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីហៅម៉ូយខណៈនោះរូបគាត់ទើបតែហៅបានម៉ូយជិះនៅក្នុងរថយន្តម្នាក់ប៉ុណ្ណោះ ។ លុះដល់ពេលកើតហេតុក៏ឃើញជនសង្ស័យខាងលើដើរទៅតថ្លៃរថយន្តគាត់ជិះទៅកាន់តានីទូកមាស ខេត្តកំពត ហើយត្រូវរ៉ូវគ្នាក្នុងតម្លៃ៣០,០០០រៀល រួចជនសង្ស័យបានឡើងទៅជិះក្នុងរថយន្តនៅកៅអីខាងក្រោយ ។

គាត់បានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះគាត់មិនបានពន្លត់ម៉ាសុីនរថយន្តនោះទេដោយខ្លាចជនសង្ស័យនិងម៉ូយម្នាក់ទៀតក្ដៅស្អុះក៏បញ្ឆេះររថយន្តចោល រួចបានបានទៅហៅម៉ូយដាក់រថយន្តបន្តទៀត ស្រាប់តែជនសង្ស័យឆ្លៀតឱកាសគាត់កំពុងរវល់ជននោះក៏បើករថយន្តគេចខ្លួនតែម្ដងតែម្ដង ។ ពេលឃើញបែបនេះគាត់ក៏បានជួលម៉ូតូឌុបជិះដេញតាមរហូតដល់ត្រង់ចំណុចមុខខ្លោទ្វារវត្តជន្លុងម្លូ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់បានហើយប្រជាពលរដ្ឋដែលនៅជិតនោះនាំគ្នាវាយទាត់ធាក់ម្នាក់មួយដៃមួយជើងទ្រមខ្លួន ក្រោយពេលកើតហេតុ ម្ចាស់រថយន្តខាងលើ មិនបានប្តឹងផ្តល់លើជនសង្ស័យនោះទេ និងបានត្រឹមតែសំណូមពរ ដល់នគរបាល ឲ្យជួយធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ចប់រឿងប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង