បង្រ្កាបទីតាំងខុនដូមួយកន្លែង ឃាត់ជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ
ភ្នំពេញ ៖ ប្រតិបត្តិការណ៍ឆ្មក់បង្រ្កាបនេះ ដែលបានធ្វើឡើងកាលពី ល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវលេខ ៤៩៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានធ្វេីការចុះបង្ក្រាបខុនដូមួកន្លែងនិងឃាត់ខ្លួនជនជាតិបរទេសប្រុសស្រីជាង ១០០នាក់ ពាក់ព័ន្ធលួចលាក់បង្កប់អនឡាញខុសច្បាប់ ។
កម្លាំងបានបើកការស្រាវជ្រាវ នឹងស៉ើបមើលទីតាំងខុនដូនេះជាយូរខែមកហើយ ទើបនៅថ្ងៃនេះទើបទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ អោយបញ្ចេញកម្លាំងទៅកាន់ទីតាំងនេះ ឡោមព័ទ្ធបង្រ្កាបអោយខានតែបាន ។ លុះមកដល់ថ្ងៃនេះ សមត្ថកិច្ចបានឆ្មក់បង្រ្កាបនឹងឃាត់បានជនជាតិបរទេសជាង ១០០នាក់ រួមនឹងវត្ថុតាងមួយចំនួន បញ្ជូនតាមរថយន្តក្រុងទៅកាន់អគ្គស្នងការនគរជាតិ ។
ជនជាតិបរទេសប្រុសស្រីជាង១០០នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕