ឃាត់ខ្លួនបុរស ដែលប្រើហឹ..ង្សាលើប្រពន្ធបានហើយ

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីឃេីញវីដេអូចែកចាយលេីបណ្ដាញសង្គមហ្វេសប៊ុក ឈ្មោះរឿងទូទៅ ដែលមានរយះពេល ០:២០វិនាទី មានករណីប្ដីតិរិច្ឆានវាយទាត់ធាក់ប្រពន្ធទេីបសម្រាលកូនរួច យ៉ាងព្រៃផ្សៃដូចសត្វធាតុ នៅភូមិប៉ាអរតូច ឃុំកិះចុង ស្រុកបរកែវ ខេត្តរតនគីរី ករណីនេះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកិះចុង ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនបង្កដែលត្រូវជាប្ដី បានហើយនៅយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៥។

ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ទីង ជឿន ភេទប្រុស អាយុ៥៦ ជនជាតិទំពួន រស់នៅភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី បានសារភាពថា ខ្លួនពិតជាបានស្រវឹងស្រា ហើយបានប្រព្រឹត្តអំពីហឹង្សាវាយទៅលើប្រពន្ធ ឈ្មោះ រចំ ហែន ពិតប្រាកដមែន។
ជនរងគ្រោះកំពុងសំរាកព្យាបាលនៅ មណ្ឌលសុខភាពឃុំកិចុង ។ ចំណែកជនបង្កជាប្តីកម្លាំងសមត្ថកិច្ចកំពុងបន្តនិតិវិធីបញ្ជូនមកតុលាការចំណាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង