ឃាត់ខ្លួនក្រុមជនស..ង្ស័យ ករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តតាកែវ : កាលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីរោះឧត្តមសេនីយ៍ទោ ស្នងការខេត្ត កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការល្បាតក្នុងភូមិសាស្រ្តស្រុកបាទី ដល់ចំណុចភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ក៏ស្រាប់តែបានប្រទះឃើញមនុស្សចំនួន ០២នាក់ ៖
ទី១.ឈ្មោះ ហៃ ម៉េងហ័ង ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី២.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រឃុំលំពង់) គួរឱ្យសង្ស័យខណៈនោះកម្លាំងសមត្ថកិច្ចនគរបាលបានហៅឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ភ្លាមនោះជនសង្ស័យទាំង ០២នាក់ខាងលើមិនព្រមសហការព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានម្នាក់មានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជា ៖ កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ ចំនួន ០១ដើម និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន ០៣កញ្ចប់តូច រីឯជនសង្ស័យឈ្មោះ ម៉ី ម៉ន រត់គេចខ្លួនបាត់ស្រមោល ។
ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី ។
នៅថ្ងៃខែ ឆ្នាំដដែល កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហៃ ម៉េងហ័ង និងដកហូតវត្ថុតាងដែលបានរៀបរាប់ខាងលើយកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យឈ្មោះ ហៃ ម៉េងហ័ង បានឆ្លើយសារភាពថា វត្ថុតាងកាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ ចំនួន ០១ដើម និងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុខុសច្បាប់ចំនួន ០៣កញ្ចប់តូចខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ចំណែកឯកាំភ្លើងខ្លីដែលមានភិនភាគខាងលើគឺប្រើសម្រាប់ទុកបាញ់ការពារខ្លួនក្នុងពេលចល័តចែកចាយគ្រឿងញៀនទៅតាមគោលដៅនានា ចំណែកឯគ្រឿងញៀនដែលខ្លួនយកមកលក់ក្នុងភូមិសាស្ត្រស្រុកបាទីរាល់លើក រួមទាំងកាំភ្លើងខ្លីដែលប្រើប្រាស់សម្រាប់ទុកបាញ់ការពារខ្លួនក្នុងពេលចល័តចែកចាយគ្រឿងញៀនគឺជារបស់មេខ្លោងធំឈ្មោះ ពេជ្រ គីមឡុង ភេទប្រុស នៅឯខេត្តកំពង់ឆ្នាំងទាំងអស់ ។
កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបន្តឃាត់ជនសង្ស័យដែលជាប់ពាក់ព័ន្ធក្នុងករណីខាងលើបានជាបន្តបន្ទាប់ចំនួន ១៤នាក់បន្ថែមទៀត ទី១.ឈ្មោះ ទីន សិទ្ធិ ហៅឈិត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី និងជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តតាកែវ លេខៈ៣៨៩/ត.ព្រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣៨៨/២០២៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣៩៧ ចុះថ្ងៃទី ខែធ្នូ ឆ្នាំ២០២៣,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣៦១/២០២៣,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៨៩/២៣ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ១០៦(ដ)/២០២៤ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ១១០/២០២៤ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៩៣/២៤ ចុះថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣០៧/ត.ព្រ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ២៥០/២០២៤ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤,ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ១៨២/២០២៤ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤)
ទី២.ឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ២៦ឆ្នាំទីលំនៅមិនពិតប្រាកដ
ទី៣.ឈ្មោះ បូរ ចិត្រ្តា ហៅពួន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី និងជាមុខសញ្ញាមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣១៧/២០២៣ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ និងដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៥៧០/២៤ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តតាកែវ)
ទី៤.ឈ្មោះ ជឹម ចាវ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី៥.ឈ្មោះ ជួន សារ៉ាត់ ហៅម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)

ទី៦.ឈ្មោះ ឆុង ទិត្យ ហៅតុង ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី៧.ឈ្មោះ ម៉ម ធារ៉ា ហៅអឿន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
៨.ឈ្មោះ ភា ឈីង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី៩.ឈ្មោះ ង៉ែត ផាន់នី ហៅផានី ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី១០.ឈ្មោះ ដា សុភ័ត្រ្តា ហៅឆឹ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី១១.ឈ្មោះ អេង គីមសាន់ ហៅវែង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី១២.ឈ្មោះ កន រ៉េត ហៅសេ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងទឹម ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី១៣.ឈ្មោះ គុណ លឹមសេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី)
ទី១៤.ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី) និងដកហូតវត្ថុតាងកាំភ្លើងខ្លីម៉ាករ៉ូឡូ ចំនួន ០១ដើម រួមទាំងវត្ថុតាងមួយចំនួនធំទៀត យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង