ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង ៣០នាទីព្រឹកនេះ នៅចំណុចក្រុមទី០១ ភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឺមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើប សួរនៃសាលា ដំបូងខេត្តបាត់ដំបង ក្នុងនោះចាប់ខ្លួនជនត្រូវចោទឈ្មោះ កែវ សុនី ហៅ សែម វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទរំលោ-ភសេពសន្ថវៈមានស្ថានទម្ងន់ ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តនៅ ចំណុចភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។
សមត្ថកិច្ចនគរបាលស្រុកបានរៀបចំបញ្ជូនជនត្រូវចោទខាងលើ មកកាន់ផែនជំនាញនៅស្នងការដ្ឋាន ដើម្បីធ្វើការបន្តតាមនីតិវិធី៕