មេបញ្ជាការ ផ្នែកសឹករងបន្ទាយអំពិល ចុះសួរសុខទុក្ខ យោធិន និងគ្រួសារយោធិន កំពុងសម្រាកថែទាំមាតុភាព នៅគេហដ្ឋាន
ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ខាត់ វណ្ណា មេបញ្ជាការ ផ្នែកសឹករងបន្ទាយអំពិល តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដឹកនាំនាយទាហាន អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ យោធិន និងគ្រួសារយោធិន កំពុងសម្រាកថែទាំមាតុភាព នៅគេហដ្ឋាន ស្ថិតនៅភូមិចាន់ក្រហមសែនជ័យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ផ្នែកសឹករង ក៏បានពាំនាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្ដម មេបញ្ជាការ និងជូនពរឱ្យម្តាយ និងកូន មានសុខល្អមាំមួន ព្រមទាំងនាំយកនូវអំណោយឧបត្ថម្ភ ដល់យោធិន និងគ្រួសារ ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមិត្តជួយមិត្តមួយចំនួនផងដែរ៕