គណៈប្រតិភូយោធភូមិភាគ៥ នៃកងទ័ពប្រជាជាជនវៀតណាម អញ្ជើញសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មៃរ

ភ្នំពេញ៖ គណៈប្រតិភូយោធភូមិភាគ៥នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ទ្ឡេ ង៉ុកហាយ មេបញ្ជាការយោធភូមិភាគទី៥ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញជួបសម្តែងការគួរសម និងជូនពរឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩គ.ស ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ ជំនួបនេះធ្វើឡើងនៅសាលប្រជុំ VIP សាលាខេត្តរតនគិរី នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងឱកាសនេះ មេបញ្ជាការយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងសូមសម្ដែងអំណរសាទរយ៉ាងកក់ក្ដៅ ជូនចំពោះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនខេត្តខេត្តរតនគិរី សូមសមប្រកបនូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំខេត្តរតនគិរី ឱ្យឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូររុងរឿងតរៀងទៅ។
ជាការឆ្លើយតប ឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណយោធភូមិភាគ៥ នៃកងទ័ពប្រជាជនវៀតណាម ដែលបានឆ្លៀតពេលដ៏មានតម្លៃអញ្ជើញជូនពរថ្នាក់ដឹកនាំខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ។
ឯកឧត្តមអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព សាមគ្គីភាព រវាងកងទ័ពប្រទេសទាំងពីរ ដែលបានធ្វើសហប្រតិបត្តិការល្អជាពិសេសបានបន្តពង្រឹងពង្រឹកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមក និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលសុខនៃប្រទេសយើងទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង