ដុតបំផ្លាញចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព៧០ការ៉ុង ស្មើនឹង១៤០០គីឡូក្រាម

(បាត់ដំបង)៖ កម្លាំងជំនាញនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យ សហការជាមួយសាខា ក.ប.ប ខេត្តបាត់ដំបង ក្រោមការសម្របសម្រួលលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបងខេត្ត បានដុតបំផ្លាញកម្ទេចចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុង ស្មើនឹង ១ ៤០០គីឡូក្រាម ដែលដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស និងគ្មានលិខិតអនុញ្ញាតនាំចូល ដោយខុសច្បាប់ ។

លោកវរសេនីយ៍ទោ ប្រាក់ ធី បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចបានចាប់ឃាត់បានសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ចំនួន ៧០ការ៉ុងស្មើនឹង ១៤០០ គីឡូក្រាម ខុសលក្ខណៈបច្ចេកទេស និងគ្មាលិខិតអនុញ្ញាតនាំចូល ដោយខុសច្បាប់រួចមក។
លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបញ្ជាក់ថា ក្រោមការសម្របសម្រួលពីលោក ជា សុភ័ក្រ្ត ព្រះរាជអាជ្ញារង និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង កម្លាំងចម្រុះបានសម្រេចយកទៅដុតកម្ទេចចោលសាច់ជ្រូក និងគ្រឿងក្នុងជ្រូកខូចគុណភាព ដែលរឹបអូសបាននោះនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅទីលានចាក់សំរាមស្ថិតនៅ ភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង៕

អត្ថបទដែលជាប់ទាក់ទង