នាវាទេសចរណ៍ ១គ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ១០០៤នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ៦១៦នាក់ និងនាវិក ៣៨៨នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ ១គ្រឿង ឈ្មោះ AZAMARA សញ្ជាតិ MALTA ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ១០០៤នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ៦១៦នាក់ និងនាវិក ៣៨៨នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា និងបន្តដំណើរទៅប្រទេសថៃ នៅយប់ថ្ងៃខែឆ្នាំដដែល។

ករណីមួយទៀត នាវាចម្បាំងរបស់ប្រទេស ជប៉ុននឹងចូលមកដែនទឹកកម្ពុជា ក្នុងមូលដ្ឋាន កងទ័ពជើងទឹករាមនៃខេត្តព្រះសីហនុ រយៈ ពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥។នេះបើយោងតាម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ ជាអ្នកនាំពាក្យក្រសួងការពារ ជាតិ ថ្លែងប្រាប់ សារព័ត៌មាន នៅថ្ងៃទី ១ ខែមេសានេះ។
យោងតាមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ នាវាចម្បាំងរបស់ប្រទេសជប៉ុន នឹង ចូលមកដែនទឹកកម្ពុជា ការមកដល់នេះ បាននាំឱ្យជប៉ុន នឹងក្លាយជាប្រទេសដំបូងបង្អស់ ដែលកម្ពុជាអនុញ្ញាតឲ្យមាននាវាចូល« មូលដ្ឋានកងទ័ពរាម» ដែលត្រូវបានធ្វើ ទំនើបកម្ម ដោយកងទ័ពចិន។
ត្រង់ចំណុចនេះនាយឧត្តមសេនីយ៍ ឈុំ សុជាតិ ធ្លាប់បានពន្យល់ប្រាប់ សារព័ត៌មានថា ការដែលប្រទេសកម្ពុជាសម្រេចឱ្យនាវាចម្បាំងរបស់ប្រទេស ជប៉ុន ចូលចតមុនគេ អាចដោយសារជប៉ុនបានដាក់សំណើរមករាជរដ្ឋាភិបាលកម្ពុជាបានមុនគេ។
កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងរៀបចំសម្ពោធ« មូលដ្ឋានកងទ័ពជើងទឹករាម»នៅថ្ងៃ ទី២ ខែមេសា ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ប៉ុន្តែគម្រោងនេះ ត្រូវបានប្រកាសលើកពេលវិញ ដោយរហូត មកដល់ពេលនេះ គេមិនទាន់ ដឹង នៅ ឡើយទេ ថាតើការសម្ពោធ នឹងធ្វើឡើង នៅថ្ងៃណាឡើយ៕

អត្ថបទដែលជាប់ទាក់ទង