បាក់រណ្តៅរ៉ែមាសខុសច្បាប់ បណ្តាលឲ្យស្លា..ប់ម្នាក់ ៨នាក់ទៀតរួចខ្លួន

មណ្ឌលគិរី៖ យ៉ាងហោចមនុស្សម្នាក់ក្នុងចំណោមមនុស្ស៩នាក់ បានស្លាប់ដោយសារតែដីបាក់សង្កត់ ក្នុងរណ្តៅរជីករ៉ែពុំមានច្បាប់អនុញ្ញាត ហេតុការនេះកើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងធ្វើរ៉ែអនាធិបតេយ្យមួយកន្លែង ស្ថិតនៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនរងគ្រោះដែលបាត់បង់អាយុជីវិតត្រូវជាកូនរបស់មេភូមិខ្ទង់ មាន ឈ្មោះ គឹមសាន ប្ល៉ូយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិព្នងមានទីលំនៅភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ យោងតាមកំណត់ហេតុរបស់នគបាលប៉ូស្តិ៍រដ្ឋបាលឃុំស្រែឈូក និងការផ្តល់ព័ត៌មានពីសាច់ញាតិរបស់សព បានឱ្យដឹងថា នៅវេលាម៉ោងប្រាំមួយ និងសាមសិបនាទីព្រឹក ជនរងគ្រោះ និងបងប្អូនរបស់គាត់មានគ្នាចំនួន ០៩នាក់ បានទៅជីកដីចាក់ទរដើម្បីរកមាសនៅចំណុចកោះពាមរោងអូរទេ ជនរងគ្រោះឈ្មោះ គឹមសាន ប៉្លូយ បានទៅជីកដីកនៅមាត់ច្រាំងអូរ លុះវេលាម៉ោង ដប់ និង សាមសិបនាទីព្រឹក ខណៈជនរងគ្រោះ និងបងប្អូនទាំង០៨នាក់ទៀតកំពុងជីកដី ស្រាប់តែច្រាំងដីអូរក៏បានបាក់មកសង្កត់លើពួកគាត់តែម្ដង នាក់ខ្លះ ត្រូវបានដីសង្កត់ត្រឹមពាក់កណ្ដាលខ្លួនចុះក្រោម ចំណែកជនរងគ្រោះត្រូវដីសង្កត់លើទាំងស្រុងបណ្តាលអោយស្លាប់តែម្តង៕

អត្ថបទដែលជាប់ទាក់ទង